(បន្ទាយមានជ័យ)៖​ លោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដាក់វិធានការដល់ខេត្ត ត្រូវលុបបំបាត់ និងមានវិធានការចំពោះប៉ុស្តិ៍ និងកុងត្រូលជជុះទាលុយពី​ប្រជាពលរដ្ឋដឹកកសិផល ដែលនាំចេញទៅលក់ដើម្បី ដោះស្រាយជីវិភាព និងក្រុមគ្រួសារតែប៉ុណ្ណោះ។

ថ្លែងបែបនេះ របស់លោកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើ​ឡើង ក្នុងកិច្ចប្រជុំបិតសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦នៅ​ ថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

​ក្នុងនោះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានអានរបាយការថា ខេត្តបន្ទាយមានជ័យមាន ក្រុង២ ​​ស្រុក៧ មាន១០សង្កាត់ ៥៥ឃុំ​ និងភូមិសរុបចំនួន​៦៧០ភូមិ ក្នុងនោះ​ភូមិទទួលស្គាល់ដោយក្រសួងមហាផ្ទៃចំនួន៦៥៨ភូមិ (រដ្ឋបាលខេត្តបានទទួលប្រកាស ពីក្រសួងមហាផ្ទៃលើការទទួលស្គាល់នូវភូមិចំនួន២ភូមិ) និងភូមិ​មិនទាន់ទទួលស្គាល់១២ភូមិ។​ ប្រជាពលរដ្ឋមានចំនួន១៨២,៩៥៣គ្រួសារ ប្រជាពលរដ្ឋមានសរុបចំនួន៧៤៦,៥៣៩នាក់ ក្នុងនោះមានស្រី៣៧៦,១១៣នាក់ ប្រជាពលរដ្ឋ​ចំណាក់ស្រុកសរុបចំនួន១១៤,៤២០នាក់ ក្នុងនោះស្រី៥៦,៤៣០នាក់។

​លោកបានបន្តថា ខេត្តបន្ទាយមានជ័យវិស័យកសិកម្មឆ្នាំ២០១៦ ការបង្កបង្កើនផលស្រូវរដូវវស្សា បានសម្រេចចំនួន២៤៧,០១៥ហិតា ស្មើនិង១០០.៨២ភាគរយ នៃផែនការ​ការដាំដុះស្រូវប្រាំងអនុវត្តបាន២១,៧៦៤ហិតា ស្មើនិង១២១,៧៩ហិតា នៃផែនការនាំចេញផលិតផលស្រូវអង្ក អាចមានបរិមាណច្រើនជាងឆ្នាំ២០១៥។ រីឯដំណាំរួម​ផ្សំផ្សេងៗ​ដាំដុះបាន១,៨៣៨ហិតា ដំណាំឧស្សាហកម្ម៨៨,៣៥០ហិតា ក្នុងនោះដំឡូងមី៨៥,២៥១ហិតា ពោតក្រហម២,៥៨១ហិតា និងកៅស៊ូ១៥ហិតា។

ជាមួយគ្នានោះ លោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារ​ឆ្នាំ​២០១៧​នេះ ក្នុងខេត្តបន្ទាយមានជ័យលើវិស័យកសិកម្ម គឺទិទ្នផលដែលប្រមូលបានល្អប្រសើរជាងឆ្នាំ២០១៥ តែជួបបញ្ហាខ្លះទីផ្សារស្រូវ នៅដើមរដូវតំលៃទាប ទោះជា​យ៉ាងណា​ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានដោះស្រាយ និងរកទីផ្សាជូនប្រជាកសិករ​បានទាន់​ពេលវេលា៕