(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Tiger Street Football Festival វិលត្រឡប់មកវិញជាថ្មីម្តងទៀតហើយ ក្នុងឆ្នាំ២០១៧នេះ ដែលនេះជាឆ្នាំទី៥ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំអស្ចារ្យ រៀបចំឡើងដោយ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ សម្រាប់ក្រុមចូលរួមប្រកួតកាន់ តែច្រើនការប្រកួតក៏កាន់តែច្រើន ។
ប្រាក់រង្វាន់កាន់តែច្រើនអស្ចារ្យ ១៥,០០០ដុល្លារ សម្រាប់ក្រុមជើងឯក Tiger Street Football Festival ២០១៧ សរុបប្រាក់រង្វាន់ទាំងអស់ រហូតដល់៣៩,៥០០ដុល្លារ សម្រាប់ក្រុមឈ្នះទាំងការប្រកូតជំរុះតាមតំបន់ និងការប្រកួតផ្តាច់ព្រ័ត្រ ។
ការចុះឈ្មោះចូលរួមប្រកួតវគ្គជម្រុះ តាមតំបន់នៃកម្មវិធី Tiger Street Football Festival ២០១៧ បានចាប់ផ្តើមហើយនៅខេត្តព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ រំពឹងនឹងជ្រើសរើសចំនួន៣៤០ក្រុម ចូលរួមប្រកួត ដើម្បី ឮសំរាំងយក៤០ក្រុម ចូលរួមប្រកួតវគ្គផ្តាច់ព័្រត្រ ប្រព្រឹត្តធ្វើឡើង ក្នុងរាជធានីភ្នំពេញមជ្ឈមណ្ឌលកោះពេជ្រ ខាងមុខសាលមហោស្រព ថៃ្ងទី១២មីនា ឆ្នាំ២០១៧ ដើម្បីស្វែងរកជើងឯក Tiger Street Football Festival២០១៧ ។
ដើម្បីមានសិទ្ធិចូលរួមប្រកួតវគ្គជម្រុះតាមតំបន់ កីឡាករទាំងអស់ ត្រូវជាបុរស ដែលមានអាយុចាប់ពី១៨ឡើងទៅ គិតត្រឹមថ្ងៃទី១ ខែមករា ២០១៧។ កីឡាករទាំងអស់ អាចរកពាក្យសុំប្រកួតបានដែល មាននៅតាមការិយាល័យក្រុមហ៊ុនស្រាបៀរ Tiger នៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងព្រះសីហនុ ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលស្ថិតនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ឬទាញយកពីបណ្តាញសង្គម Facebook Tiger Beer (KH) ។ បែបបទដែលបានបំពេញរួច ត្រូវយកមកដាក់នៅតាមការិយាល័យស្រាបៀរ Tiger ឬតាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា។
ក្រុមហ៊ុន នឹងជម្រាបអំពីព័ត៌មានលម្អិត ឬឯកសារបំពេញបន្ថែមបន្ទាប់ពីដាក់ពាក្យរួច។ ដូច្នេះ សូមកចុះឈ្មោះក្រុមរបស់លោកអ្នកឥឡូវនេះ ឲ្យបានមុនថៃ្ងទី០៦ កុម្ភៈ ២០១៧។ ចំពោះកាលបរិច្ឆេទនៃការប្រកួត និងទីតាំង៖
ថ្ងៃទី១១ - ១២ ខែកុម្ភៈ នៅខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល
ថ្ងៃទី១៨- ១៩ ខែកុម្ភៈ នៅខេត្តបាត់ដំបង នៅផ្សារទំនើបភូពុយ
ថ្ងៃទី២៤ -២៥-២៦ ខែកុម្ភៈ នៅខេត្តសៀមរាបនៅ ទីលានអង្គរឃ្យុងយូ
ថ្ងៃទី៤ - ៥ ខែមីនា នៅខេត្តកំពង់ចាម នៅមុខសាលាគរុកោសល្យភូមិភាគខេត្ត ខេត្តកំពង់ចាម
ថ្ងៃទី០៩-១០-១១ ខែមីនា នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រខាងមុខសាលមហោស្រព និងការប្រកួតផ្តាច់ព្រ័ត្រ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញថ្ងៃទី១២ ខែមីនា ២០១៧។
ព្រឹត្តិការណ៍ Tiger Street Football Festival នេះមិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យ ថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើន ទាំងលើទីលាន និងក្រៅទីលានដូចជាការសម្តែងក្បាច់រាំពីក្រុមនារីរាំដ៏ស្រស់ស្អាត កន្លែងលេងហ្គេមកំសាន្ត ការដាក់តាំងលក់សម្ភារកីឡា មានលក់ជូនពិសេសសម្រាប់រាល់ជាវផលិតផលស្រាបៀរថៃហ្គ័រ ការប្រគំតន្ត្រីកាន់ធំជាងមុន រួមជាមួយកម្មវិធីកំសាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ជួបកំពូលតារាចំរៀងល្បីៗប្រចាំកម្ពុជា ហើយនឹងមានកម្មវិធីពិសេសជាច្រើនទៀត ដែលញុំាងឲ្យព្រឹត្តិការណ៍នេះ កាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងលេខ៖ 077 777 928 ឬចូលទៅកាន់គេហទំព័រ៖ Facebook.com/TigerBeerKH ៕