(ភ្នំពេញ)៖ Nokia នឹងជួយពង្រីក និងពង្រឹងប្រព័ន្ធបច្ចេកវិទ្យា 3G & 4G របស់ Cellcard ឲ្យកាន់តែទំនើបនៅកម្ពុជា ដើម្បីបំពេញតម្រូវការអ៊ីនធើណិត ឥតខ្សែដែលកំពុងកើនឡើងយ៉ាងខ្ពស់ ហើយគម្រោងនេះនឹងធ្វើឲ្យ Cellcard បង្កើតផលិតផល និងសេវាកម្មថ្មីៗ ដែលទាក់ទងនឹងអ៊ីនធើណិត បានកាន់តែល្អប្រសើរជាងមុន ហើយជួយបង្កើនបទពិសោធន៏ល្អៗដល់អតិថិជនពេញផ្ទៃប្រទេសកម្ពុជា។
Cellcard បានចាប់ដំណើរការសេវា 4G LTE ដំបូងនៅក្នុងរាជធានីភ្នំពេញរបស់កម្ពុជាក្នុងឆ្នាំ២០១៥ និងបានបន្តពង្រីកតំបន់សេវា ទៅកាន់បណ្តាតំបន់ផ្សេងៗទៀត។ គម្រោងពង្រីកតំបន់សេវាបច្ចុប្បន្ននេះមានការចូលរួមពី Nokia ចំនួន១,៥០០កន្លែង ដែលនឹងជួយធ្វើឲ្យសេវាអ៊ីនធើណិតរបស់ Cellcard ទៅដល់ខេត្តផ្សេងៗ និងទីជនបទជាច្រើនកន្លែង។
បច្ចេកវិទ្យា Global Service និងSingle RAN របស់ Nokia នឹងអនុញ្ញាតឲ្យ Cellcard ដំណើរការបណ្តាញសេវា 2G/3G/4G ក្នុងពេលដំណាលគ្នា នៅលើទីតាំងតែមួយ ដែលជួយឲ្យ Cellcard រក្សាបាននូវការវិនិយោគពីមុនរបស់ខ្លួន ហើយCellcard នឹងបំពាក់បច្ចេកវិទ្យា IP Edge Routers ដែលជាផលិតផល ៧៧៥០Service Router(SR) របស់Nokia ដែលជួយឲ្យCellcard ត្រៀមខ្លួនបានរួចជាស្រេច ដើម្បីទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា 5G និង Internet of Things (IOT) ។ ដើម្បីធ្វើឲ្យបច្ចេកវិទ្យារបស់ខ្លួនកាន់តែទំនើប Cellcard នឹងបំពាក់ Nokia 9500 Microwave Packet Radio ជំនួសឲ្យ Microwave Transport Network របស់ខ្លួន សម្រាប់បញ្ជូនទិន្នន័យដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការរវាង Cellcard និង Nokia ក៏រួមមានការផ្លាស់ប្តូរនៃ Billing System ប្រព័ន្ធគណនាទឹកប្រាក់ចាស់របស់ Cellcard ទៅបច្ចេកវិទ្យាថ្មីរបស់ Nokia ឈ្មោះថា SurePay ដែលជាមធ្យោបាយថ្មីដែលអាចឲ្យ Cellcard គណនាទឹកប្រាក់បានភ្លាមៗ និងមានភាពបត់បែនទៅតាមការធ្វើចំណែកទីផ្សាររបស់ Cellcard។ លើសពីនេះទៅទៀត វាក៏ជួយឲ្យ Cellcard ងាយស្រួលក្នុងការបង្កើតផលិតផល សេវាកម្ម និងកម្មវិធីប្រូម៉ូសិន ដែលសាកសមនឹងអតិថិជន។
Ian Watson នាយកប្រតិបត្តិ នៅ Cellcard បានឲ្យដឹងថា «យើងមានមោទនភាព ក្នុងការសហការជាមួយ Nokia លើគំនិតផ្តួចផ្តើមរបស់យើង ដើម្បីផ្តល់ជូននូវសេវា 4G ដ៏ធំទូលាយបំផុតទៅដល់អតិថិជនរបស់យើង។ ការពង្រីកបណ្តាញអ៊ីនធើណិតចល័តរបស់យើង ដើរតួនាទីសំខាន់ក្នុងការជួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រជាជនកម្ពុជា ទទួលបានផលប្រយោជន៍ពីការប្រើប្រាស់អ៊ីនធើណិត។ ភាពស្ទាត់ជំនាញរបស់ Nokia នឹងជួយឲ្យយើងផ្គត់ផ្គង់សេវាកាន់តែធំទូលាយ និងគុណភាពសេវាកម្មកាន់តែប្រសើរទៅដល់អតិថិជនរបស់យើង»។
Harald Preiss ប្រធានប្រចាំតំបន់អាស៊ីខាងជើង នៅ Nokia បានលើកឡើងថា «យើងរីករាយក្នុងការជួយ Cellcard ពង្រីក និងធ្វើទំនើបកម្ម បណ្តាញអ៊ីនធើណិតចល័តរបស់ Cellard បន្ទាប់ពីបញ្ចប់គម្រោងនេះ Cellcard នឹងអាចផ្តល់សេវាអ៊ីនធើណិតដ៏លឿនបំផុត ទៅកាន់អតិថិជនរបស់ខ្លួន ទាំងនៅទីក្រុង និងនៅតំបន់ជនបទ។ ការពង្រឹងបទពិសោធន៍របស់អតិថិជនឲ្យកាន់តែប្រសើរ មិនត្រឹមតែជួយឲ្យ Cellcard ថែរក្សាអតិថិជន ចាស់បានល្អប៉ុណ្ណោះទេ ថែមទាំងទាក់ទាញបានអតិថិជនថ្មីៗជាច្រើន។ ដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ Nokia នឹងជួយឲ្យចក្ខុវិស័យរបស់ Cellcard នៃការផ្តល់ជូនសេវាអ៊ីនធើណិតចល័តលំដាប់ថ្នាក់ល្អបំផុត ឲ្យក្លាយជាការពិត»។
ដំណោះស្រាយ Nokia ដែលបានផ្តល់សម្រាប់បណ្តាញអ៊ីនធើណិត ដូចជា៖ Nokia SurePay អនុញ្ញាតឲ្យមានការគណនាទឹកប្រាក់បានភ្លាមៗ និងបត់បែនតម្រូវតាមបទពិសោធន៍អ្នកប្រើប្រាស់, ដំណោះស្រាយកម្រិតខ្ពស់នៃ Nokia's Single RAN ផ្អែកលើប្រសិទ្ធភាពនៃថាមពល ផ្ទុកទិន្នន័យបានច្រើន Flexi Multiradio 10 Base Station, Cellcard នឹងប្រើប្រាស់ផលិតផល 7750 Service Router (SR) portfolio ពី Nokia ដែលធ្វើឲ្យបណ្តាញបំពេញមុខងារ បានខ្ពស់ និងអាចបញ្ជូនទិន្នន័យច្រើន នៅក្នុងយុគសម័យ បច្ចេកវិទ្យា Cloud និង Internet of Things (IoT), Nokia 9500 Microwave Packet Radio សម្រាប់ទំនើបកម្មនៃបណ្តាញបញ្ជូនទិន្នន័យ Microwave ដែលផ្តល់នូវទិន្នផលខ្ពស់ និងគាំទ្រដល់ការវិវឌ្ឍទៅកាន់បច្ចេកវិទ្យា5G។
ភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញ Nokia ភ្ជាប់ Subscription ដើម្បីទទួលបានព័ត៌មានស្តីពីតំបន់ចំណាប់អារម្មណ៍ជាក់លាក់
,គេហទំព័រ, ប្លក់, LinkedIn, Twitter, Facebook៕