(ព្រះសីហនុ)៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានណែនាំឲ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងនគរបាលស្រុកព្រៃនប់ ចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៤។
ប្រតិបត្តិការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខាងលើ ត្រូវបានធ្វើឡើនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លើផ្លូវជាតិលេខ៤ នៅមុខសាលាស្រុកព្រៃនប់ ស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ ដែលមានកម្លាំងនគរបាលចម្រុះ ២៦នាក់ ដោយបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទ និងណែនាំដល់ម្ចាស់រថយន្ត ដែលបើកបរលើសលឿនកំណត់ ឲ្យបន្ថយល្បឿនបើកបររបស់ខ្លួន ដើម្បីការពារអាយុជីវិតទាំងអស់គ្នា៕