Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមវេជ្ជបណ្ឌិតអូស្ត្រាលី នឹងចុះមកព្យាបាល និងវះកាត់ជំងឺខ្លនលូន និងឬសដូងបាត ជូនប្រជាពលរដ្ឋកំពង់ចាម ឥតគិតថ្លៃ នៅថ្ងៃទី៣-៤ ខែកុម្ភៈ

26-01-2017 17:31

(កំពង់ចាម)៖ ក្រុមគ្រូពេទ្យឯកទេស សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម សហការជាមួយក្រុមវេជ្ជបណ្ឌិត ឯកទេសរបស់​អង្គការ AusRelief មកពីប្រទេសអូស្រ្ដាលី នឹងរៀបចំកម្មវិធីព្យាបាល វះកាត់ជំងឺ ខ្លនលូន និងជំងឺឬសដូងបាត ទៅដល់អ្នកជំងឺ​ក្រី​ក្រគ្រប់វ័យដោយឥតគិតថ្លៃ ស្ថិតនៅក្នុងមន្ទីពេទ្យបង្អែក ខេត្តកំពង់ចាម រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្លៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ជាមួយគ្នានេះ សមាគមបានអំពាវនាវ ចំពោះបងប្អូនដែល មានជំងឺដូចបញ្ជាក់ខាងលើ មេត្តារួសរាន់មកចុះឈ្មោះចាប់ពីថ្ងៃនេះ រហូត​ដល់ថ្ងៃទី២៨​ ខែមករា ឆ្នាំ២០១៧។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងចុះឈ្មោះ ជាមួយវេជ្ជបណ្ឌិត កូប រ៉លី តាមរយៈទូរស័ព្ទលេខ ០១២ ៥៤៦ ៧០៧, ០១៦ ៣៣៦ ៧០៧, ០៩៦ ៦០៣ ៦៣៧៦៕