(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានចេញលិខិតបំភ្លឺជូនអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ ពាក់ព័ន្ធនឹងដំណើរការបង់ថ្លៃអគ្គិសនី ជូនអគ្គិសនីខេត្តព្រៃវែង បន្ទាប់ពីអគ្គិសនីកម្ពុជា បានទារលុយថ្លៃភ្លើងជាង៥០លានរៀល។ នេះបើយោងតាមលិខិតបំភ្លឺរបស់លោកឧត្តមសេនីយ៍ត្រី ញ៉ែម សូភី ស្នងការរងនគរបាលខេត្តព្រៃវែង ផ្ញើជូនលោក កែវ រតន: នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។
ការបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី មានលិខិតស្នើសុំទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី របស់អគ្គិសនីកម្ពុជា ដាក់ជូនស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងប្រធានពន្ធនាគារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ដែលបានសរសេរថា គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជំពាក់ថ្លៃប្រើប្រាស់ថាមពលសរុប ៥១,៥៤៥,៩៨២រៀល ហើយពន្ធនាគារខេត្តព្រៃវែង ជំពាក់ ៣៧,២១១,៨៥០រៀល។
ឆ្លើយតបនឹងលិខិតស្នើទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីខាងលើ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឯកភាពសន្យាសងជា២ដំណាក់កាល ក្នុង១ខែម្ដង ហើយបង្វែរជាមូលប្បទានប័ត្រ ជូនអគ្គិសនីកម្ពុជាខេត្តព្រៃវែង។ នៅខែវិច្ឆិកា ឆ្នាំ២០១៦ ស្នងការនគរបាលខេត្តព្រៃវែង បានបង្វែរថវិកាជាមូលប្បទានប័ត្រ ចំនួន ៤៦,០៦២,៤៥០រៀល ដល់អគ្គិសនីព្រៃវែង ហើយសម្រាប់ឆ្នាំកន្លងទៅ។
បើតាមលិខិតបំភ្លឺនេះ រាល់ការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី របស់ស្នងការដ្ឋានរាជធានី-ខេត្ត ត្រូវធ្វើឡើងរៀងរាល់៦ខែ ឬ១ឆ្នាំម្តង។
ខាងក្រោមនេះជាលិខិតបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៖