(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទីមួយ សម្រាប់អ្នកណែនាំរោងការរបស់ខ្លួន ដែលបានណែនាំស្រាបៀរ របស់ក្រុមហ៊ុន ដូចជាស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍។
ក្នុងការចាប់ឆ្នោតលើកទីមួយនេះ ក្រុមហ៊ុនចាប់ចំនួន៣រង្វាន់ ដែលរង្វាន់របស់ក្រុមហ៊ុនគឺ រ៉ឺម៉កកង់បី ដែលមានបិទស្លាកសញ្ញា ស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាត ដែលមានផ្ទុកស្រាបៀរអាន់ឆ័រកំប៉ុង៨០កេស ចំនួន៣រង្វាន់ ។ កម្មវិធីចាប់រង្វាន់នេះ បានធ្វើឡើងក្នុងកម្មវិធី Special Concert របស់ទូរទស្សន៍ ហង្សមាស ដោយមានការចូលរួម ពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា (CBL) ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនទៀត។
ក្នុងការចាប់ឆ្នោតលើកទីមួយនេះ អ្នកណែនាំរោងការចំនួនបីនាក់ ដែលមានសំណាងបានឈ្នះរង្វាន់ រ៉ឺម៉កកង់បី ដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រ យ៉ាងស្រស់ស្អាត ដែលមានផ្ទុកស្រាបៀរអាន់ឆ័រកំប៉ុង៨០កេស ចំនួន៣រង្វាន់។
ចំពោះអ្នកណែនាំរោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមិនទាន់ឈ្នះរង្វាន់ពីកម្មវិធី ផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់អ្នកណែនាំរោងការ របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(CBL) មិនទាន់អាល់អស់សង្ឃឹម នៅមានការចាប់រង្វាន់ចំនួនពីរលើកទៀតនៅខែមេសា និងកក្កដា ២០១៧ ដូច្នេះសូមប្រញាប់ណែនាំរោងការអោយជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។
បន្ថែមពីនេះទៀតលោកអ្នកក៏ អាចមានឱកាសឈ្នះរង្វាន់ រថយន្តដឹកទំនិញខ្នាតតូច ជាមួយស្រាបៀរអានឆ័រកំប៉ុងចំនួន១៥០កេស សម្រាប់អ្នកណែនាំរោងការ របស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រូបណាដែលបានណែនាំរោងការច្រើនជាងគេ។
ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់ លើកទឹកចិត្តសម្រាប់អ្នកណែនាំ រោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប(ចុងភៅ) ដេប៉ូចែកចាយ មិត្តភ័ក្តិ និងអ្នកផ្សេងទៀត ដោយគ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដូចជាស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងធ្វើការចុះឈ្មោះ មកកាន់ក្រុមការងារបំរើសេវាអតិថិជន របស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ៖ 011 222 400 / 011 333 500 ដូចនេះលោកអ្នកនឹងអាចចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុន។ ពិសាដោយការទទួលខុសត្រូវ !
ខាងក្រោមនេះឈ្មោះអ្នកឈ្នះចំនួន៣រង្វាន់លើកទី១ ៖