(ភ្នំពេញ)៖ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ដែលឈានមកដល់នាពេលឆាប់ៗខាងមុខនេះ Costa Coffee មានកិត្តិយសផ្តល់ជូន កម្មវិធីពិសេស ក្នុងការចំណាយចាប់ពី $៧ ឡើងទៅ លោកអ្នកនឹងទទួលបាន អាំងប៉ាវនាំសំណាង ១ភ្លាម គ្រប់ សាខា Costa Coffee ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ លើកលែងសាខាព្រលានយន្តហោះ។

គួរំលឹកផងដែរថា បច្ចុប្បន្ននេះ ហាង Costa Coffee មានចំនួន ៧ ហាងនៅក្នុងប្រទេសកម្ពុជារួមមាន សាខាបឹងកេងកង សាខាផ្សារទំនើបអ៊ីអនម៉ល សាខាសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សាខាមាត់ទន្លេ សាខាសៀមរាប(King Road) សាខាព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងសៀមរាប។ ហាង កាហ្វេ ខូស្តារ ត្រូវបាននាំចូល និងចែកចាយស្របច្បាប់ សម្រាប់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)៕