(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ប្រជាជនខ្មែរយើង គួរតែមានមោទភាពចំពោះខ្សាច់របស់យើង ដែលត្រូវប៉ាន់ត្រូវបានគេយកទៅប្រើគ្រប់ទីតាំង និងគ្រប់ទូទាំងពិភពលោក។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងវេទិការសាធារណៈស្វែងយល់ការពិត អំពីតួលេខនាំចេញខ្សាច់នៅបរទេស នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោក ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថាយើងគួរ តែមានមោទភាពដែលខ្សាច់យើងគឺត្រូវប៉ាន់ គេយកទៅប្រើគ្រប់ទីតាំង គ្រប់ទូទាំងពិភពលោក»។
លោក ឌិត ទីណា បានបន្ថែមទៀតថា «យើងគួរតែអបអសាទរទៅកុំឲ្យគិតថា ឲ្យតែឃើញមានខ្សាច់យើងគេប្រើនៅប្រទេសណាមានន័យថា គេលួចខ្សាច់យើងនោះទេ មិនគួរគិតគំនិតនេះទេ ពីព្រោះគំនិតនេះ ហាក់មើលទៅដូចជាមានការបិទខ្លាំងណាស់ ខ្ញុំគិតថាយើងគូរតែយកការពិត ច្បាស់លាស់មកវិភាគ កុំយកតែអារម្មណ៍មកវិភាគ»៕