(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០១៧នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឱ្យលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា រួមជាមួយនឹងសហការី ចូលថ្វាយបង្គំនិងនាំយកនូវបច្ច័យចូលបុណ្យ ព្រះសពព្រះឃោសធម្មញ៉ែមសុភ័ក្ដ្រ ព្រះចៅអធិការវត្តក្រពើហារក្រុងតាខ្មៅនិងជាប្រធានផ្នែកពុទិ្ធកបឋមសិក្សាទូទាំងប្រទេស ដែលព្រះអង្គបានទទួលអនិច្ចធម្ម កាលពីវេលាម៉ោង ១៩:០០នាទី ថ្ងៃទី២២មករា ឆ្នាំ២០១៧ ក្នុងព្រះជន្មាយុ៤៨ព្រះវស្សាដោយព្រះរោគាពាធ។
ជាមួយនឹងមរណទុក្ខ ដ៏សែនក្តុកក្តួលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនសូមឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះឃោសធម្មញ៉ែម សុភ័ក្ដ្របានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕