(រតនគីរី)៖ ជាការរំលឹកឡើងវិញ ! ថ្លែងចេញពីខេត្តរតនគីរី នៅក្នុងកម្មវិធី​ចូលរួមចុះពិនិត្យ​លើការបោសសម្អាត​គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ នៅដើមខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់នូវ ទំងន់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិក​បានទំលាក់​គ្រាប់បែកយ៉ាង​ច្រើនសន្ធឹកសន្ធាប់​មកលើ​ប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម។

ការបញ្ជាក់បែបនេះ​របស់ឯកអគ្គរដ្ឋទូត​អាមេរិក ខណៈលោកចូលរួម​ជាចុះពិនិត្យលើ​ការបោសសម្អាត គ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ នៅថ្ងៃព្រហស្បត្តិ៍នេះ​នៅកន្លែងកំពុង ធ្វើប្រតិបត្តិការ ផ្ទាល់​របស់អង្គការ NPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំង​ក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ការចុះត្រួតពិនិត្យនេះ​ក៏មានការចូលរួមពី នាយកអង្គការ NPA និងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងក្រុមការងារជាច្រើននាក់ទៀត។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ការស្នើសុំលុបបំណុល របស់អាមេរិក គឺជាឆន្ទះរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការ ចំពោះរដ្ឋបាលវ៉ាស៊ីនតោន នៃទំព័រប្រវត្តិសាស្ត្រថ្មី នៃគោល នយោបាយបរទេសរបស់ សហរដ្ឋអាមេរិក ដើម្បីចាកចេញពីទំព័រប្រវត្តិសាស្ត្រ នៃសង្គ្រាមដ៏ជូរចត់ពីភាគីទាំងពីរ»។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ ហៅកាត់ថា ស៉ឺម៉ាក់ ជាអ្នកដឹកនាំប្រតិបត្តិការដោះមីននៅលើផ្ទៃកម្ពុជានោះបាន ប្រកាសប្រឆាំងដាច់ចំណាត់ ចំពោះជនដែលលើកឡើងឲ្យរាជរដ្ឋាភិបាលកម្ពុជា សងបំណុលដែលជំពាក់អាមេរិក ជិត៤០០លានដុល្លារ, ហើយលោកចាត់ទុកថា ការលើកឡើងរបស់ជនមួយចំនួននោះ គឺជាការបន្ថែមក្តីឈឺចាប់ ដែលប្រជាជនកម្ពុជា មិនអាចបំភ្លេចបាន ដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិក៕

សូមស្ដាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក និងប្រសាសន៍របស់សម្តេចថ្លែងនៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦៖