(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារ ចុះទៅត្រួតពិនិត្យជាក់ស្ដែងភ្លាមៗ ដោយសិក្សាគម្រោង ក្នុងការស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូបង្ហូទឹកចំនួន៣ទីតាំង ដើម្បីបញ្ជៀសនូវការលិចលង់នារដូវវស្សា ក្រោ យពីមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ជា ពិសី បានបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងសិក្សាលើគម្រោង ក្នុងការស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូបង្ហូទឹក ដើម្បីបញ្ជៀសនូវការលិចលង់នារដូវវស្សាជូនបងប្អូនប្រជាពលរដ្ឋនេះ បានធ្វើឡើងចាប់ពីពីរសៀលថ្ងៃទី២៣ រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបងប្អូន ប្រជាពលរដ្ឋរស់នៅក្រុមទី២-ក្រុមទី៤ ស្ថិតក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះ២ និងប្រជាពលរដ្ឋរស់នៅក្រុមទី៧ ស្ថិតក្នុ ងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ បានសំណូមពរឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ជួយដោះស្រាយនូវបញ្ហាផ្លូវពិបាក ធ្វើដំណើរ និងមានការលិចលង់ពីជំនន់ទឹកភ្លៀងនារដូវវស្សាផងដែរ។
ការចុះត្រួតពិនិត្យសិក្សាគម្រោង ដើម្បីស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូបង្ហូ ទឹកនេះដែរ បានធ្វើឲ្យប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង ចំពោះអាជ្ញាធរខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ៕