សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យប្រធានាធិបតីថ្មី ពិចារណាក្នុងការលុបបំណុលដែលកម្ពុជាជំពាក់ជំនាន់ លន់ ណុល (Video inside)
24-01-2017 13:27
(ភ្នំពេញ)៖ ផ្សាយឡើងវិញ ! ស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ទីក្រុង Davos ប្រទេសស្វីស និងប្រសាសន៍របស់សម្តេចថ្លែងនៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដែលទើបស្បថចូលកាន់តំណែង ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០៕