(ភ្នំពេញ)៖ បទល្មើសព្រហ្មទណ្ឌ នៅក្នុងរាជធានីភ្នំពេញ បានកើនឡើងប្រមាណ១៦៨ករណី ក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ខណៈការឃាត់ខ្លួនជនល្មើសក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ មានចំនួន១១៥៤នាក់។ នេះបើតាមរបាយការណ៍របស់សាលារាជធានីភ្នំពេញ ដែលបានបូកសរុបលទ្ធផលប្រចាំឆ្នាំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។
របាយការណ៍នេះ បញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌនៅរាជធានីភ្នំពេញ ឆ្នាំ២០១៦ បានកើតឡើងចំនួន៩៩៣ករណី ខណៈដែលឆ្នាំ២០១៥ មានចំនួន៧៥៦ករណី ក្នុងនោះ មានបទឧក្រិដ្ឋ១៨២ករណី កើនឡើង១ករណី និងបទមជ្ឈឹមចំនួន៧៥១ករណី កើនឡើង១៦៧ករណី។
ដោយឡែកការបង្រ្កាបបទល្មើសនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៦នោះវិញ មានការឃាត់ខ្លួនជនសង្ស័យ ១១៥៤នាក់ ក្នុងនោះមានបទឧក្រិដ្ឋ២៤៤នាក់ និងបទល្មើសមជ្ឈឹម ៩១០នាក់។ ក្រៅពីនោះ សមត្ថកិច្ច ក៏បានបង្ក្រាបតាមដីកាតុលាការ ចំនួន៣៣ករណិដែរ ហើយឃាត់ខ្លួនមនុស្ស៣៣នាក់៕