Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហង់ ជួនណារ៉ុន អញ្ជើញប្រកាសតែងតាំងប្រធានមន្ទីរអប់រំថ្មី ប្រចាំខេត្តកំពង់ស្ពឺ

24-01-2017 10:46

(កំពង់ស្ពឺ)៖​ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ រួមដំណើរលោកប្រធានក្រុមប្រឹក្សា អភិបាលរងខេត្តកំពង់ស្ពឺ មន្ត្រីក្រោមឱវាទនៃមន្ទីរអប់រំជាច្រើនរូប ចូលរួមពិធីប្រកាសតែងតាំងប្រធានមន្ទីរអប់រំថ្មី ប្រចាំខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។

លោក ថន ថារិន ប្រធានមន្ទីរស្តីទី បានប្រកាសឡើងកាន់តំណែងជាប្រធានមន្ទីរអប់រំថ្មី ប្រចាំខេត្តកំពង់ស្ពឺ ជំនួលោក សម សម្ថន្តា ដែលចូលនិវត្តន៍។

កន្លងមក ធ្លាប់មានការរិះគន់ថា មន្ទីរអប់រំមួយនេះ ហាក់មិនមានការអភិវឌ្ឍន៍ខ្លួនឲ្យប្រសើរនោះទេ មិនតែប៉ុណ្ណោះ លោក ប្រធានចាស់ ក៏បានធ្វើឲ្យមានទំនាស់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ដែលទាមទាឲ្យលោកប្រធានមន្ទីរឡើងថ្មីត្រូវកែតម្រូវ ការដឹកនាំ មន្ទីរមួយនេះប្រកប ដោយតម្លាភាព ព្រមទាំងមានអភិវឌ្ឍន៍មន្ទីរ កុំឲ្យដើរលើផ្លូវចាស់បន្តទៀតផងដែរ៕