(សៀមរាប)៖ តាមសេចក្តីរាយការណ៍ពីខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ យន្តហោះរបស់ចិនដឹកអ្នកដំណើរជាង១០០នាក់ បែកកង់នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ប៉ុន្តែពុំមានអ្នករងគ្រោះទេ។
យន្តហោះរបស់ចិននេះ មានជើងហោះហើរលេខ ZA484 មកពីខេត្ត WUHAN ប្រទេសចិន ដោយចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប ហើយបានបែកកង់នៅលើចុងផ្លូវរត់ នៅពេលនេះសមត្ថកិច្ចកំពុងជួយអន្តរាគមន៍៕