Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរត្រូវប្រកាន់ស្តាំជានិច្ច ! ស្លាប់៨នាក់ និងរបួស៤៧នាក់ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ថ្ងៃម្សិលមិញ

24-01-2017 07:28

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៧លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់២២នាក់ និងរបួសស្រាលចំនួន២៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន១០គ្រឿង, រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធិ៥លើក, ប្រជែង១លើក ស្រវឹង១លើក និងកត្តាយានយន្ត២លើក។

សូមបញ្ជាក់ថា រយៈពេល២៣ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួ​ន​២៦៩លើក បណ្ដាលឲ្យស្លាប់១៣០នាក់ របួសធ្ងន់ចំនួន២៦០នាក់ និងរងរបួសស្រាលចំនួន១៥៣នាក់៕