(ភ្នំពេញ)៖ យោងតាម​របាយការណ៍​របស់​ធនាគារជាតិកម្ពុជា បានឲ្យដឹងថា ទុនវិនិយោគ​ពីបរទេសមកកាន់​កម្ពុជា​ក្នុងឆ្នាំ២០១៦​កន្លងទៅនេះ ​មានចំនួន ២,១៥៥​លានដុល្លារ ហើយប្រទេស​ជាប្រទេសដាក់ទុន​វិនិយោគ​នៅកម្ពុជា​ច្រើនជាងគេ។

យោងតាមរបាយការណ៍​លំហូរទុនវិនិយោគ​ផ្ទាល់ពីបរទេស ដែលអង្គភាព​ព័ត៌មាន Fresh News ទទួលបាន​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ចិនហុងកុង និង​ចិនដីគោក ​បានវិនិយោគ​នៅកម្ពុជាសរុប ៧៤៨​លានដុល្លារ ខណៈ​ដែលប្រទេស​វៀតណាម​ ស្ថិត​បន្ទាប់ពី​ចិនមាន ​១៩២​លាន​ដុល្លារ។

កំណត់ចំណាំអក្សរកាត់​នៅក្នុងតារាង៖ ក=កសិកម្ម ខ=ប្រតិបត្តិការ​អាជីវកម្ម​ធន​ធាន​រ៉ែ គ=កម្មន្ត​សាល ឃ=ហិរញ្ញ​វត្ថុ ង=សកម្មភាព​ស្នាក់​នៅ និង​អាហារ ច=ព័ត៌មាន​វិទ្យា និង​ទូរ​គមនាគមន៍ ឆ=សំណង់ ជ=អគ្គិសនី ឈ=អចលនទ្រព្យ ញ=ផ្សេងៗ៕