(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់អាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កាលពីព្រឹកមិញ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមបើកសន្និបាតនេះ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់យោធា អាវុធហត្ថជាច្រើននាក់ផងដែរ៕