Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្តីពលរដ្ឋខ្មែរម្នាក់ផ្ទុះកំហឹង នឹងសកម្មជន CNRP ដែលប្ដឹងជំទាស់ថា «ពួកគាត់ជាជនជាតិយួន» (Video inside)

23-01-2017 15:51

(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលអះអាងថា ខ្លួនជាពលរដ្ឋខ្មែរសុទ្ធសាធនោះ បានបញ្ចេញវាចាទាំងកំហឹងឈឺចាប់ពេញខ្លួន ដាក់សកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានសាលាសង្កាត់ហៅឲ្យចូលទៅបំភ្លឺ រឿងសកម្មជន CNRP ដាក់ពាក្យប្ដឹងជំទាស់ចោទថា គាត់ជា «ជនជាតិយួន» មកចុះឈ្មោះបោះឆ្នោត នៅកម្ពុជា។

នៅក្នុងវិដេអូរយៈពេល៣នាទី ស្ថិតនៅសាលាសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា បានបង្ហាញថា៖ ថ្លែងតវ៉ាក្ដែងៗ ស្រ្តីដែលរងការចោទប្រកាន់ខាងលើ បានបញ្ជាក់ថា សកម្មជន CRNP ដែលប្ដឹងជំទាស់លើរូបគាត់នោះ មិនទាន់ដឹងថាគាត់ជានរណា មានស្រុកកំណើតនៅខេត្តណាផង ហ៊ានមកប្ដឹងគាត់ថា ជាជនជាតិវៀតណាម (យួន) រំខានដល់ការប្រកបមុខរបរប្រចាំថ្ងៃ។ ហើយទាមទារឲ្យរកព្រះរាជក្រឹត្យ ពីព្រះមហាក្សត្រ។ ថ្លែងជំទាស់លើករណី ស្រ្តីរូបនោះ បានប្រាប់ទៅវិញថា គាត់បានព្រះរាជក្រឹត្យមកពីណា បើគាត់ជាជនជាតិខ្មែរសុទ្ធសាធ ពីកំណើតនោះ។

បន្ទាប់ពីត្រូវស្រ្តីរងបណ្ដឹងខាងលើសំឡុតខ្លាំង សកម្មជន CRNP ដែលឈរជាមួយស្រ្តីខាងលើ បែរជារកពាក្យតបតទៅវិញមិនរួច មិនដឹងថា សកម្មជនរូបនោះ មានមូលដ្ឋានច្បាស់លាស់ឬអត់ ក្នុងការដាក់ពាក្យប្ដឹងជំទាស់រូបគាត់នោះ។ សូមទស្សនាវិដេអូ៖