(កំពង់ធំ)៖ មានបុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿង បុក
ខណៈពេលដែលជនរងគ្រោះ ជិះម៉ូតូឆ្លងថ្នល់មិនមានការប្រុងប្រយ័ត្ន។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិ៦ត្រង់ចំនុច ភូមិរម៉ាំងងាប់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ពាក់ស្លាកលេខភ្នំពេញ 2AJ-6294 ពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏វ៉ាក់អឺ និងជនរងគ្រោះកំពុងជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ឆ្លងថ្នល់ដោយមិនបានប្រយ័ត្ន ខណៈពេលរថយន្ដមានល្បឿនលឿនផងនោះ បណ្ដាលឲ្យរេចង្កូត បុកដួលបោកក្បាលទៅលើថ្នល់ស្លាប់ភ្លាមតែម្ដង។

ជនរងគ្រោះមានឈ្មោះ នាង ធុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ចំណែកអ្នកបើកបររថយន្តមិនស្គាល់
អត្តសញ្ញាណ បានលួចចុះរត់គេចខ្លួនបាត់ស្រមោល ចំណែកសាកសពសមត្ថកិច្ចបានគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែង ធ្វើកំណត់ហេតុដើម្បីចងក្រងសុំណុំរឿង រងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយ រីឯវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ៕