Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្ត១គ្រឿងជ្រុល​ទៅបុកម៉ូតូ១ ស្លាប់៣នាក់ ​និង​របួស៣នាក់ នៅស្រុក​សេសាន ខេត្តស្ទឹងត្រែង

23-01-2017 14:13

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តសាំងយុង ១គ្រឿង បានជ្រុលទៅបុកម៉ូតូម៉ាកស្មាស់ ១គ្រឿងទៀត បណ្តាលឲ្យស្លាប់មនុស្ស៣នាក់ និងរងរបួស៣នាក់ទៀត។

មន្រ្តីនគរបាលបានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅចំណុចផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជនរងគ្រោះមានឈ្មោះ ១.សាវ ម៉ក់ អ្នកបើករថយន្តសាំងយុង, ២.លឿង ណារី ភេទស្រី អ្នកជិះក្នុងរថយន្តជាមួយ, ៣.ព្រុំ ម៉ាញ ជាមន្រ្តីនគរបាលស្រុកសេសាន (អ្នកជិះម៉ូតូ)។ របួសចំនួន៣នាក់ (អ្នកជិះក្នុងរថយន្ត) បានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពក្បាលរមាស។

មូលហេតុដែលបណ្តាលឲ្យកើតគ្រោះថ្នាក់នេះ មកពីខាងរថយន្តបើកលើសល្បឿនកំណត់ ហើយអ្នកបើកបរម៉ូតូទៀតសោត ក៏បត់ចង្កូតមិនប្រុងប្រយ័ត្នទៀត ទើបបបណ្ដាលឲ្យមានគ្រោះថ្នាក់តែម្ដង។ ចំពោះសាកសពទាំង៣នាក់ខាងលើ កម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕