(ភ្នំពេញ)៖ របាយការណ៍របស់ មន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី១៦-២៣ ខែមករា ឆ្នាំ២០១៧នេះ មន្ទីរពេទ្យកុមារជាតិបានទទួលពិគ្រោះជំងឺ ជូនប្រជាពលរដ្ឋ បានចំនួន ២៣៨៧នាក់ និងមានអ្នកចូលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យចំនួន ៣៤៤នាក់ ក្នុងនោះមានទារកតូចៗ ៣៣៣នាក់ ថែមទាំងបានផ្ដល់អាហារបំប៉ន ដល់កុមារ១ថ្ងៃ៣ពេល បានចំនួន ៩០៨នាក់ផងដែរ។
របាយការណ៍បានបន្តថា ក្នុងរយៈពេលដូចគ្នានេះ មន្ទីរពេទ្យកុមារជាតិក៏បានទទួលវះកាត់ជូនប្រជាពលរដ្ឋ បានចំនួន ៤៣នាក់ផងដែរ ហើយអ្នកជំងឺដែលបានទទួលថ្នាំបង្ការពីមន្ទីរពេទ្យ មានចំនួន ៩០៦នាក់។
សូមអានរបាយការណ៍របស់មន្ទីរពេទ្យមុការជាតិ ដូចខាងក្រោម៖