(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញទៅបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ដល់នាយទាហាន ដែលចូលបម្រើកងទ័ពការពារជាតិចាប់ពីឆ្នាំ១៩៧៩ និងក្រោយឆ្នាំ១៩៧៩។
ពិធីបំពាក់ឋានន្ដរស័ក្ដិនេះ ត្រូវបានធ្វើឡើងនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃមូលដ្ឋានកងទ័ពជើងទឹកស្រែខ្លុង ទឹកដីខេត្តកំពង់ស្ពឺ និងការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ថា ការបំពាក់ និងដំឡើងឋានន្ដរស័ក្ដិ ជូនយោធិនដែលចូលមប្រើការងារឆ្នាំ១៩៧៩ និងក្រោយឆ្នាំ១៩៧៩នេះ គឺអនុវត្ត តាមគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្កើតសន្ដិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋឲ្យមានរហូត មកដល់សព្វថ្ងៃនេះ៕