(ភ្នំពេញ)៖ ក្រុមហ៊ុនអ័រគីដេវីឡា បានរៀបចំកម្មវិធីចាប់រង្វាន់មហាសំណាង ជូនដល់អតិថិជន គ្រប់គម្រោងទាំងអស់ របស់ខ្លួន ដែលបានទិញផ្ទះ ខុនដូ និងដីឡូតិ៍ផងដែរ។

ការចាប់រង្វាន់ បានធ្វើឲ្យអតិថិជនរំភើបសប្បាយរីករាយយ៉ាងខ្លាំង ពិសេសអតិថិជនដែលទទួលបានរង្វាន់ធំ រថយន្ដ Toyota Corolla ស៊េរីថ្មី១គ្រឿង ដែលជាកាដូរចូលឆ្នាំថ្មី២០១៧នេះ ហើយក៏មានរង្វាន់ជាច្រើនដូចជា ម៉ូតូហុងដាខ្លីក ចំនួន២គ្រឿង, ទូរស័ព្ទដៃ iPhone7 ចំនួន៣គ្រឿង, ទូរទស្សន៍ Samsung ៥រង្វាន់ និងរង្វាន់ទូរទឹកក Sumsung ៥រង្វាន់ ។

កម្មវិធីនេះ អតិថិជនគ្រាន់តែចំណាយត្រឹម ៥០,០០០ដុល្លារ សម្រាប់ផ្ទះ ខុនដូ ឬប្រភេទដីឡូត៍ ពីគម្រោងណាមួយរបស់ក្រុមហ៊ុន អ័រគីដេវីឡា អតិថិជននឹងទទួលបានសន្លឹកឆ្នោត១សន្លឹក ដើម្បីទទួលបានឱកាសផ្សងសំណាងឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់នេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអ័រគីដេវីឡា បានបញ្ចាប់ការសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនគម្រោងទី១របស់ខ្លួនកាលពីឆ្នាំ២០១៦ រួចរាល់ជាស្ថាពរហើយ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានកំពុងអភិវឌ្ឍន៍គម្រោងទី២ ទី៣ របស់ខ្លួនបន្ថែម ដែលមានអតិថិជនគាំទ្រ និងទុកចិត្ដយ៉ាងច្រើន ពីសេវាកម្ម និងគុណភាពសំណង់ ប្រកបដោយរចនាបទដ៏ទំនើប ។

សម្រាប់គម្រោងទី២ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ និងគម្រោងទី៣ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ផ្លូវជាតិលេខ៦អា បន្ទាប់ពីស្ពានទី១ ក្នុងផ្ទៃដីជាង ១៤០ហិចតា។

ដូច្នេះលោកអ្នក ដែលមិនទាន់បានកក់ ឬក្លាយជាម្ចាស់ផ្ទះ ខុនដូ ឬដីឡូតិ៍ណាមួយ ពីគម្រោងរបស់ក្រុមហ៊ុនអ័រគីដេវីឡា លោកអ្នក នៅឱកាសទទួលបានរង្វាន់ធំ និងកម្មវិធិពិសេសជាច្រើនទៀត បានលំនៅឋានដ៏ស្អាតប្រណិតហើយ នៅទទួលបានរង្វាន់ ពិសេសៗទៀត ក្នុងឱកាសអបអរបុណ្យចូលឆ្នាំចិន២០១៧ខាងមុខនេះ នៅចង់បានអីទៀត!៕