(ភ្នំពេញ)៖ មុននឹងបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិភាក្សានិងអនុម័តលើការធ្វើវិសោធនកម្ម ជំពូក១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលចែងអំពីក្រុមមតិភាគតិច និងភាគច្រើនក្នុងសភានោះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានសម្រេចប្រគល់សេចក្តីស្នើវិសោធនកម្មនេះ ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ពិនិត្យនិងសិក្សាឱ្យបានល្អិតល្អន់ជាមុនសិន។ នេះបើតាមសេចក្តីប្រកាសផ្លូវការរបស់រដ្ឋសភា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។
គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៣ ខែមករានេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិនិត្យមើលសំណើសុំធ្វើវិសោធនកម្មនេះ ហើយអង្គប្រជុំបានសម្រេចថា នឹងបើកកិច្ចប្រជុំវិសាមញ្ញមួយរបស់រដ្ឋសភា នៅថ្ងៃទី៣១ ខែមករាខាងមុខ ដើម្បីពិភាក្សា និងអនុម័តលើសំណើរបស់ ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ៥៥រូប ដែលស្នើឱ្យរំលាយប្រការក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលចែងអំពីក្រុមមតិភាគតិច និងភាគច្រើន។
សំណើសុំធ្វើវិសោធនកម្មនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមតំណាងរាស្រ្តចំនួន ៥៥រូប កាលពីសប្តាហ៍មុន បន្ទាប់ពីមានការប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន ឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ។ សម្តេចថា ប្រការនេះបានធ្វើឱ្យពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការជាដើម៕
ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការរបស់រដ្ឋសភា៖