(ព្រៃវែង)៖ លោកឧត្តមសេនីយ៏ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយឃុំព្រែកចង្ក្រាន និងឃុំព្នៅ២ ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បានអញ្ជើញទៅចូលរួមបុណ្យឆ្លងសមិទ្ធផលនានា នៅក្នុងវត្តសោកណបិយារាមហៅវត្តបាប្រិយ៏ ស្ថិតក្នុងឃុំព្រែកចង្ក្រាន។
ពិធីបុណ្យឆ្លងឆ្លងសមិទ្ធផលនានា នៅក្នុងវត្តបាប្រិយ៏នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងពុទ្ធបរិស័តចំណុះជើងវត្តជាច្រើនទៀត។
ក្នុងនោះក្រៅពីចូលរួមក្នុងពិធីបុណ្យតាមបែបព្រះពុទ្ធសាសនា លោកឧត្តមសេនីយ៏ប៉ុល រតនា ដែលជាគណៈអធិបតីក៏បាន បំពាក់មេដាយមាសស្ថាបនាជាតិ ជូនដល់សប្បុរសជននានាដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន សំរាប់កសាងសមិទ្ធផលនានា នៅក្នុងវត្តសោកណបិយារាមហៅវត្តបាប្រិយ៏ជាច្រើនរូបផងដែរ ។
ក្រៅពីនេះក៏មានការផ្ដល់នូវមូលនិធិរបស់សម្តេច ក្រឡា ហោម ស ខេង ជូនទៅដល់ក្រុមគ្រួសារសពនៅក្នុងភូមិ ព្រែកសណ្តែក និងឧបត្ថម្ភដល់ក្រុមយុវជន ដែលកំពុងធ្វើការផ្សព្វ ផ្សាយកម្មវិធី( ប្រជាពលរដ្ឋល្អ)នៅក្នុងឃុំព្រមទាំងដើរត្រួតពិនិត្យមើលការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅតាមផ្សារ និងណែនាំពួកគាត់ អោយយល់ដឹងពីអនាម័យតាមរូបភាពរស់នៅស្អាត ហូបស្អាត សុខភាពល្អ។
គួរបញ្ជាក់ផងដែរ ក្នុងកម្មវិធីខាងលើ លោកឧត្តមសេនីយ៏ ប៉ុល រតនា និង លោកនឹម ច័ន្ទតាណា បានចូលរួមចំណែក ជាថវិកាក្នុងពិធីបុណ្យ មានការកសាងជូនជាទានដល់តាជីយាយជីនិងមហាជនទូទៅ និងក្រុមយុវជនផ្សព្វផ្សាយអស់នូវទឹក ប្រាក់មួយចំនួនធំផងដែរ៕