(ភ្នំពេញ)៖ ក្រុមហ៊ុន ផលិតស្រាបៀរអង្គរ បានចំពិធីជប់លៀង លើដងវិថីដំបូង និងធំជាងគេបង្អស់នៅភ្នំពេញ ដើម្បីស្វាគមន៍ឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំរការ នៅផ្សារទំនើប Aeon ។
តំណាងក្រុមហ៊ុនអះអាងថា ពិធីនេះធ្វើឡើង ដើម្បីថ្លែងអំណរគុណដល់អតិថជន ដែលគំាទ្រផលិតរបស់ខ្លួន នាពេលកន្លងមក ហើយពិធីនេះក៏មានការរៀបចំរណ្តាប់រណ្តារ តាមទម្រង់បែបបទរបស់ចិន ដោយមានពណ៌ក្រហម ឆ្អិនឆ្អៅនាដងវិថី ក្នុងបរិវេណផ្សារ ទំនើប Aeon ផងដែរ។
នៅក្នុងពិធីនោះ គេសង្កេតឃើញមានការតំាងលម្អដងផ្លូវ ដោយយកលំនាំតាមវិថីនានា របស់ទីក្រុងចិន យ៉ាងស្រស់ស្អាតក្នុងនោះ ក៏មានរូបមាន់ដ៏ធំ តំណាងឲ្យឆ្នាំរការ ធ្វើពីសំបក កំប៉ុងស្រាបៀអង្គរ ការតំាងលម្អគោម និងឆត្រ័ប្រវែងជាង១០០ម៉ែត្រ ដែលជំរុញឲ្យ ពិធីនេះ កាន់តែមានភាពអស្ចារ្យ។ ក្រៅពីការតំាងលម្អពិធីនេះ ក៏មានកម្មវិធីសប្បាយៗជាច្រើនទៀត រួមទំាងការប្រគុំតន្ត្រីផងដែរ។
តំណាងក្រុមហ៊ុន ស្រាបៀអង្គរបានឲ្យដឹងថា ក្នុងឱកាសចូលឆ្នំាថ្មី២០១៧នេះ ក្រុមហ៊ុនចង់ផ្តល់ឲ្យមនុស្សគ្រប់គ្នាពិសេសអតិថិជន របស់ខ្លួនទទួលបាន នូវភាពវិជ្ជមានក្នុងចិត្ត ប្រកបដោយភាពសប្បុរសប្បាយ រកទទួលទានមានបានគ្រប់ៗគ្នា។ ក្រៅពីការផ្តល់នូវភាព សប្បាយរីករាយ ក្រុមហ៊ុនក៍បានផ្តល់នូវឱកាស ឈ្នះរង្វាន់ជាច្រើនតាម រយៈការចាប់ឆ្នោតផ្សង សំណាងផងដែរ។
សូមបញ្ជាក់ថា បុណ្យចូលឆ្នាំចិន គឺជាឱកាស ដ៍ពិសេសប្រចំាឆ្នាំ សម្រាប់អ្នកជាប់សែស្រឡាយចិន ដើម្បីរៀបចំសែនម្អូបអាហារ ឆ្ងាញ់ៗ រួមនឹងភេសជ្ជៈ ស្រាបៀរហូរហៀរ ដើម្បីជានិម្មិតរូបនៃភាពសប្បាយរុងរឿង និងសំណាងល្អ ក្នុងន័យនេះក្រុមហ៊ុនស្រាបៀរ អង្គរ ក៏បានចាប់ដៃគូជាភោជនីយដ្ឋាននានា រួមទំាងផ្សារទំនើប Aeon ក្នុងការរៀបចំម្អូបពិសេស ដើម្បីទទួលទានជាមួយស្រាបៀរអង្គរ ដែលត្រូវបាន តំណាងក្រុមហ៊ុនអះអាងថា ជាស្រាបៀរដែលមានអ្នកចូលចិត្តច្រើន នៅកម្ពុជា ពិសេសឈ្នះមេដាយមាសផ្ទួនៗ ទំាងរសជាតិ និងគុណភាព៕