Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យផលិតផល​ចំណីអាហារ ដាក់លក់​នៅក្នុងផ្សារ​​ និងតាមម៉ាត​នៅជុំវិញ​ផ្សារស្ទឹង​ត្រែង

23-01-2017 12:06

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ កាំកុងត្រូលប្រចាំខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យផលិតផលចំណីអាហារ ដែលអាជីករដាក់លក់នៅក្នុងផ្សារ​​ និងនៅតាមម៉ាត នៅជុំវិញផ្សារស្ទឹងត្រែង ។

លោក​ គឹម ប្រុស ប្រធានសាខាកាំកុងត្រូល​ខេត្តបានឲ្យដឹងថា ការចុះត្រួតពិនិត្យផលិតផលចំណីអាហារ ដោយរកឃើញ ទឹកម្ទេសចំនួន១១ដប​ ទឹកដោះគោ(តូច) ចំនួន៣០កំប៉ុង​​​ត្រូវបាន​ពិនិត្យឃើញថា​ផុតកំណត់​ប្រើប្រាស់។

លោកបន្តថា ការចុះត្រួតពិនិត្យផលិតផល​ចំណីអាហារខាងលើនេះ រកមិនឃើញនូវផលិតផលណា​មួយដែលបន្ថែម​ដោយសារធាតុគីមីនោះទេ។

លោកបានសូមអរគុណដល់អាជីករដែលបានសហការ ដល់កម្លាំងរបស់លោកបានចុះត្រួតពិនិត្យតូបលក់ដូរនៅក្នុងផ្សារខេត្តស្ទឹងត្រែងនេះផងដែរ៕