(ភ្នំពេញ)៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងលទ្ធផលការងារ ក្នុងរយៈពេលពេញ១ឆ្នាំ និងរៀបចំផែនការដាក់ចេញទិសដៅកិច្ចការងារបន្តឆ្នាំ២០១៦៧ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំនៃអគារសេនាធិការដ្ឋានទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ពិធីខាងលើនេះបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ព្រមទាំងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត នាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១១៤នាក់ផងដែរ៕