(កំពង់ស្ពឺ)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ក្រឡាប់ រថយន្តដឹកកម្មករ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិកែវមុនី ឃុំ-ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបណ្តាលឲ្យបងប្អូន កម្មករចំនួន៦នាក់រងរបួសធ្ងន់ និង៣២នាក់រងរបួសស្រាល ដោយមិនមានកម្មករណាម្នាក់ ស្លាប់បាត់បង់ជីវិតទេ។
សេចក្តីរាយការណ៍បានបន្ថែមថា បន្ទាប់ពីគ្រោះថ្នាក់ក្រឡាប់រថយន្តនេះ កម្មករដែលរងរបួសទាំងអស់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញមួយចំនួន និងមួយចំនួនទៀត បញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ។
ដោយឡែកសម្រាប់ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ច នគរបាលអះអាងថា ដោយសារអ្នកបើកបរ រថយន្តដឹកកម្មករនេះ បើកវ៉ាប្រជែង ហើយក៏ក្រឡាប់ដោយខ្លួនឯងតែម្តង៕