(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ​៥ព្រឹកថ្ងៃទី២៣​ ខែមករានេះ អគ្គិភ័យដែលបានឆាបឆេះ ផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរលត់វិញហើយ បន្ទាប់ពីមានការធ្វើ​អន្តរាគមន៍ពី​រថយន្តពន្លត់អគ្គិភ័យ​អស់ចំនួន១៨គ្រឿង។

ករណីឆេះនេះខូចខាតភាគច្រើនគឺតូបផាត់មុខ និងអ៊ុតសក់ ស្ថិតនៅក្នុងផ្សារតែម្តង។ រថយន្តពន្លត់អគ្គិភ័យបានបញ្ជូន​មកកន្លែងកើតហេតុប្រមាណ​១៨គ្រឿង។ ចំណែកមូលហេតុនៃការឆាបឆេះមិនទាន់ច្បាស់នៅឡើយទេ។

សូមជំរាបថា នៅម៉ោងប្រមាណ៤ព្រឹកថ្ងៃទី២៣​ ខែមករា ឆ្នាំ២០១៧នេះ អគ្គិភ័យបានឆាបឆេះផ្សារកណ្តាល ស្ថិតក្នុងខណ្ឌដូនពេញ យ៉ាងសន្ធោសន្ធៅ នេះបើយោងតាមភ្នាក់ងារ Fresh News រាយការណ៍ពីកន្លែងកើតហេតុ៕