Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះចៅអធិការវត្តក្រពើហារ ទទួលព្រះអនិច្ចធម្ម (សុគត) ដោយសារខ្យល់គ

22-01-2017 21:54

(ភ្នំពេញ)៖ ព្រះចៅអធិការវត្តក្រពើព្រះតេជគុណ ញ៉ែម សុភ័ក្រ្ត បានទទួលព្រះអនិច្ចធម្ម (សុគត)  នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៧នេះ ដោយសារខ្យល់គ ក្នុងព្រះជន្ម ៤៨ព្រះវស្សា។

បច្ចុប្បន្នព្រះសពរបស់ព្រះតេជគុណ ញ៉ែម សុភ័ក្រ្ត ត្រូវបានតម្ល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តក្រពើហារ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា ព្រះឃោសធម្ម ញ៉ែម សុភ័ក្រ្ត គឺជាព្រះរាជាគណៈថ្នាក់ទោ ព្រះប្រធានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ និង ជាព្រះចៅអធិការវត្តប្រជុំនទី ហៅវត្តក្រពើហា ព្រះអង្គទទួលបានគោរពស្រឡាញ់ពីប្រជាពុទ្ធបរិស័ទ និងបានបូជាកម្លាំងព្រះកាយពលយ៉ាងច្រើន ដើម្បីបុព្វហេតុព្រះពុទ្ធសាសនា៕