(ភ្នំពេញ)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងភរិយាលោកស្រី កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានដឹកនាំសមាជិកសមាជិកាជាង២០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២១០៧នេះ ទៅចូលរួមបរិច្ចាគឈាម ដើម្បីសកម្មភាពមនុស្សធម៌ និងសង្រ្គោះជីវិតមនុស្សដែលសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
កម្មវិធីបរិច្ចាគឈាមខាងលើនេះ ធ្វើឡើងក្នុងគោលបំណង រួមចំណែកសកម្មភាពមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស ដែលបាននិងកំពុងរងគ្រោះ ហើយត្រូវការឈាមជាចាំបាច់ក្នុងការបន្តជីវិតឡើងវិញ។
សូមបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យរុស្ស៊ី ហើយនៅក្នុងកម្មវិធីចូលរួមបរិច្ចាគឈាមនៅព្រឹកនេះ ក៏ត្រូវចំនឹងថ្ងៃខួបកំណើតលោកស្រី កែ សួនសូភី ដែលជាភរិយារបស់លោក ស សុខា ផងដែរ៕