(កណ្តាល)៖ អនុប្រធានមការងារចុះជួយស្រុកកៀនស្វាយ និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ ឃុំគគីរ និងឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជាង១០០០គ្រួសារ នៅភូមិស្តៅកន្លែង២ និងភូមិស្តៅកន្លែង៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះផងដែរលោក ម៉ក់ ពេជ្ជរិទ្ធ បានឲ្យដឹងថា «ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺជាទុក្ខលំបាក របស់ថ្នាក់ដឹកនាំ និងក្រុមការងារ គណបក្សប្រជាជនកម្ពុជា»។
លោក ម៉ក់ ពេជ្ជរិទ្ធ បានបន្ថែមទៀតថា ក្រុមការងាររបស់លោក មិនមែនមកតែប្រជុំចប់នោះទេ គឺក្រុមការងាររបស់លោក ចង់ដឹងពីទុក្ខលំបាក បងប្អូនដោយមិនប្រកាន់និន្នាការនយោបាយ ឡើយប្រសិនបើបងប្អូនប្រជាពលរដ្ឋណាម្នាក់ ជួបការលំបាកហើយបានសំណូមពរមកក្រុមការងារ គឺក្រុមការងារនិងជួយដោះស្រាយ។
ក្រោយពីសំណេះសំណាល ក៏មានប្រជាពលរដ្ឋដែលពួកគាត់ជួបការលំបាកដូចជា ខ្វះបង្គោលភ្លើង ផ្ទះរបស់ពួកគាត់ខ្វះជញ្ជាំង ខ្វះបង្គន់អនាម័យ និងមានបងប្អូនខ្លះមានជំងឺ សំចាក៎ក្រួសក្រហមចាក់ផ្លូវសិស្សសាលាមួយចំនួន ត្រូវការកង់ជិះទៅសាលា។ រាល់ទុក្ខលំបាកទាំងនេះ ត្រូវបានប្រធានក្រុមការងារ ចុះជួយឃុំដីឥដ្ឋឃុំគគីរ និងឃុំភូមិធំ ទទួលយកសំណើរទាំងនេះ និងឲ្យក្រុមការងាររបស់ចុះពិនិត្យ ដើម្បីរកវិធីដោះស្រាយជូនពួកគាត់។
លោកបានបន្តទៀតថា អ្វីដែលលំបាក គឺត្រូវដោះស្រាយភ្លាមៗ ដោយមិនទុកយូរទេ។ ក្រោយបញ្ចប់ពិធីសំណេះសំណាល ក្រុមការងារ ក៏បានផ្តល់អំណោយ មី ដល់ ប្រជាពលរដ្ឋទាំងជាង១០០០គ្រួសារផងដែរ ៕