(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល សេដ្ឋកិច្ចពិភពលោក និងសម្រាប់ការឆ្លើយតបតាមទិសដៅ របស់ធនាគារជាតិនៃកម្ពុជាឆ្នាំ២០១៧ និងថ្ងៃអនាគតធនាគារជាតិនៃកម្ពុជា បានជម្រុញការកសាងសមត្ថភាព មន្ត្រីបុគ្គលិករបស់ខ្លួនតាមរូបភាពផ្សេងៗ ហើយសម្រាប់ឆ្នាំ២០១៧ថ្មីនេះ ការបណ្ដុះបណ្ដាលមន្ត្រីតាមការសិក្សាតាម Online ក្រោមកម្មវិធី NBC -FSI Connect គឺជាយន្តការថ្មីដែល ធនាគារជាតិនៃកម្ពុជា ផ្ដល់អាទិភាពខ្ពស់សម្រាប់មន្ត្រីវ័យក្មេង។ ហើយក្នុងនោះផងដែរ ក៏មានមន្ដ្រីវ័យក្មេងជាន់ខ្ពស់ របស់ធនាគារជាតិនៃកម្ពុជាចំនួន២៦រូប បានទទួលជោគជោគជ័យ លើឯកទេសជំនាញត្រួតពិនិត្យធនាគារក្នុងកម្រិតបឋម។
នេះជាការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារ បន្តសម្រាប់ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជា រយៈពេល២ថ្ងៃកាលថ្ងៃទី២១ និងថ្ងៃ២២ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ ។
លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ចាប់ពីឆ្នាំ ២០១៧ តទៅ ធនាគារជាតិនៃកម្ពុជា ចាំបាច់ត្រូវតែធ្វើការកសាង សមត្ថភាពមន្ត្រីបុគ្គលិករបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន របស់សេដ្ឋកិច្ចពិភពលោក នឹងតម្រូវការចាំបាច់ធនាគារជាតិនៃកម្ពុជា នឹងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិនោះ។
យន្ដការថ្មីក្នុងការបណ្ដុះបណ្ដាល មន្ត្រីក្រោមកម្មវិធី FSI Connect គឺជាអាទិភាពដែលត្រូវបន្តពង្រឹងដោយការ ទទួលខុសត្រូវខ្ពស់បំផុតដោយឡែកសម្រាប់ ថ្ងៃនេះមន្ត្រីដែលបានបញ្ចប់ការសិក្សាក្រោមកម្មវិធី FSI Connect ទទួលបាន សញ្ញាបត្រ័បញ្ចប់ការសិក្សាកំរិតបឋម ដោយផ្ទាល់ពីលោកទេសាភិបាលនា ពេលនេះមានចំនួន២៦នាក់ និងមន្ត្រីចំនួន២៣៧នាក់ទៀតកំពុងបន្តការសិក្សា៕