(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងជាប្រធានសមាគមខ្មែរ-ចិនអាណត្តិទី៥ បានអញ្ជើញចូលរួមក្នុងពិធីចែកអំណោយសប្បុរសធម៌លើកទី១៤ ជូនដល់ប្រជាពលរដ្ឋចំនួន១១៦គ្រួសារ ដែលបានស្ម័ត្រចិត្តរស់នៅក្នុងបុរីរុងរឿង ដែលជាតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររាជធានីភ្នំពេញ ។
ថ្លែងនៅក្នុងពិធីចែកអំណោយសប្បុរសធម៌លើកទី១៤នេះ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានមានមតិសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋ និងថែមទាំងបានប្រាប់អំពីគម្រោង កាអភិវឌ្ឍន៍ នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វាររាជធានីភ្នំពេញ នៅក្នុងបុរីរុងរឿងនេះផងដែរ ។
សូមជម្រាបថា នៅក្នុងពិធីចែកអំណោយនេះ ក្នុង១គ្រួសារទទួលបានអំណោយរួមមាន៖ អង្ករ១០គីឡូក្រាម, មីម៉ាម៉ា០២កេស, សារុង១, ប្រេងកូឡា១, នំតែលៀវកន្លៈគីឡូក្រាម, នំ១ដប, ស្ករគ្រាប់១កព្ចាប់ និងទឹកប្រាក់ចំនួន ១០ម៉ឺនរៀល ។
គួរបសញ្ជាក់ផងដែរថា ពិធីនេះបានចំណាយអស់ថវិការចំនួន ២៣,២០០,០០០រៀល និងយោងតាមការចំណាយកាលពីសប្បុរសធម៌លើកទី១៣កន្លងមក អស់ចំនួន២១៦,៦០០,០០០រៀល ដូច្នោះគិតដល់បច្ចុប្បន្នលោកអគ្គនាយក លោកបានឧបត្ថម្ហគិតជាប្រាក់អស់សរុបចំនួនប្រមាណ ២៣៩,៨០០,០០០រៀលហើយ៕