(ព្រះវិហារ)៖ ក្រុមការងាររបស់នាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ក្រសួងមហាផ្ទៃ បានអមដំណើរ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ ដែលជាតំណាងរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ បានបន្តទៅជួបសំណេះសំណាលសួរសុខទុក្ខ និងដាក់ទិសដៅ ដើម្បីត្រួតពិនិត្យវាយតម្លៃលើគំរោងជួសជុល និងសាងសង់សំណង់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌដើម្បីអនុវត្តបន្ត នៅខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋានការពារបេតិកភណ្ឌ បានថ្លែងថា ក្រមការងារក៏បាននាំយកថវិកាចំនួន៤លានរៀល និងគ្រឿងបរិភោគមួយចំនួនទៅចែកជូនដល់កងកម្លាំងផងដែរ។
សូមជម្រាបថា បន្ទាប់ពីបញ្ចប់បេសកកម្មនៅប្រាសាទព្រះវិហារ ក្រុមការងារនាយកដ្ឋាននគរបាលការពារបេតិកភណ្ឌ ក៏បានបន្តដំណើរទៅខេត្តសៀមរាបវិញ ដើម្បីត្រួតពិនិត្យវាយតម្លៃលើគំរោងជួសជុល និងសាងសង់សំណង់ របស់អង្គភាពនគរបាលការពារបេតិកភណ្ឌ ដែលបានប្រើប្រាស់ហើយត្រូវបានទ្រុឌទ្រោម ខូចខាតអស់មួយចំនួនកន្លងមកនៅទីនោះដើម្បីឲ្យមានភាពល្អប្រសើរឡើងវិញ ៕