(ព្រះសីហនុ)៖ លោក ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួម ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ អភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១២-២០១៧ និងទិសដៅការងារឆ្នាំ២០១៧-២០២២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុប សភាពការណ៍ទូទៅ របស់គណៈកម្មាធិការគណបក្សប្រជាជន សង្កាត់លេខ៣រួចមក អង្គពិធីបានធ្វើការបោះឆ្នោត ជាសម្ងាត់ ដើម្បីស្ទាបស្ទង់ជ្រើសរើសបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលខាងមុខផងដែរ។
នៅក្នុងឱកាសនោះលោក ជួន ណារិន្ទ បានជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងបង្កើនសកម្មភាពការងារតាមមូលដ្ឋាន កាន់តែខ្លាំងឡើង ជាពិសេសជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ដែលកើតមានឡើងផងដែរ៕