(ត្បូងឃ្មុំ)៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅភូមិជ្រៃបឹតមាស ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង និងខូចខាតប្រមាណ៣០ភាគរយ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា «គ្រោះអគ្គិភ័យនេះ បានបណ្តាលឲ្យខូចខាតផ្ទះ២ខ្នង (១ខ្នង១០០% ម្ចាស់មិននៅផ្ទះ ចាក់សោពីក្រៅ និង១ខ្នងទៀតឆេះអស់ ៣០%)»។
លោកស្នងការបានបន្តថា សម្រាប់កិច្ចអន្តរាគមន៍វិញ កម្លាំងសមត្ថកិច្ចបានប្រើទឹកចំនួន១៣រថយន្ត ដោយមានការចូលរួមអន្តរាគមន៍ឡានទឹកបន្ថែមពីស្រុកត្បូងឃ្មុំ ស្រុកអូរាំងឪ ស្រុកពញាក្រែក និងស្នងការដ្ឋានខេត្តកំពង់ចាម ព្រមទាំងក្រុមហ៊ុនធ្វើផ្លូវផងដែរ។
បើតាមលោកស្នងការ «យើងគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង៤និង០៥នាទីរសៀលថ្ងៃដដែលនេះ តែគ្រោះអគ្គិភ័យខាងលើមិនមានការប៉ះពាល់មនុស្សឡើយ ហើយមូលហេតុមិនទាន់ច្បាស់លាស់នោះទេ យើងកំពុងស្រាវជ្រាវ»៕