(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៤ឆ្នាំ និងអបអរសាទរគម្រប់ខួប៤ឆ្នាំ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នាមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការចូលរួមជាអធិបតីភាព ពីលោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ។
សូមជម្រាបថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចុះជួយពិនិត្យ និងព្យាលបាលជំងឺ ជូនប្រជាពលរដ្ឋយ៉ាងច្រើន នៅតាមភូមិស្រុក ខេត្ត ក្រុង ដោយមិនប្រកាន់និន្នាការនយោបាយ សាសនាអ្វីឡើយ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ផ្តល់ឱកាសដល់បងប្អូន ដែលស្រឡាញ់នូវការងារមនុស្សធម៌ (ជាពិសេសបងប្អូន ដែលមានវិជ្ជជីវៈពេទ្យ) មានឱកាសបានចូលរួម ក្នុងកិច្ចការសង្គម។ រហូតមកដល់ពេលនេះសមាគម បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋប្រមាណជាង១៧ម៉ឺននាក់ នៅទូទាំងប្រទេស៕