(ព្រះសីហនុ)៖ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ហ៊ឹម ឆែម នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួម ពិធីសាសនាស្រោចស្រព សុគន្ធវារីប្រគេនព្រះមេគណខេត្តព្រះសីហនុ និងព្រះសហការីគណ។
នៅក្នុងពិធីនេះ ក៏មានការនិមន្តចូលរួមផងដែរពី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងថ្នាក់ដឹកនាំសង្ឃ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការ ជាច្រើនអង្គនាក់នៅខេត្តព្រះសីហនុ៕