(ភ្នំពេញ)៖ ឱកាសពិសេសៗ ដែលនឹកស្មានមកដល់ សម្រាប់អតិថិជនរបស់ Cellcard ពិតជាអស្ចារ្យមែន កាត១ដុល្លារ អាចប្ដូរបាន ១០០ដុល្លារភ្លាមៗ សម្រាប់ទូរស័ព្ទ និងលេងអីុនធឺណិតតាមចិត្ដក្នុងការប្រើប្រាស់បច្ចេកវិទ្យា Super4G ដែលជាប្រព័ន្ធសេវាអីុនធឺណិតដ៏ធំបំផុត និងលឿនបំផុតនៅកម្ពុជា ពិសេសទទួលបាន៣០នាទីបន្ថែមជារៀងរាល់ថ្ងៃ ជាមួយសុពលភាពកាន់តែយូររហូតដល់ទៅ១៤ថ្ងៃ។
កម្មវិធីដូរ១ដុល្លារ បាន១០០ដុល្លារនេះ ជាកម្មវិធីថ្មីសម្រាប់អបអរខួប២០ឆ្នាំរបស់ Cellcard ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ រហូតគ្មានកំណត់ថ្ងៃ។
នាយកប្រតិបត្ដិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត សុន បានថ្លែងថា ការដាក់ដំណើរការសេវានេះ បង្ហាញពីភាពឈានមុនគេនៅលើទីផ្សារ ដែលនាំមកនូវទាំងអត្ថប្រយោជន៍សម្រាប់អតិថិជន និងបច្ចេកទេសភ្ជាប់ទំនាក់ទំនងបានយ៉ាងឆាប់រហ័ស ជាមួយសេវាគ្របដណ្ដប់ពេញផ្ទៃប្រទេស ដែលបានចំណាយពេលមួយឆ្នាំកន្លងទៅនេះ ដើម្បីដំឡើងបណ្ដាញសេវារបស់ក្រុមហ៊ុន ឲ្យកាន់តែធំទូលាយ និងមានល្បឿនលឿនបំផុត ដោយមានបំពាក់អង់តែន ជាង២៧៥០បង្គោល ទូទាំងប្រទេស។
លោកបន្ដថា «ពិសេសការដូរលុយដ៏អស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យា Super 4G ថ្មី របស់សែលកាត នឹងផ្ដល់ជូនអតិថិជនទាំងអស់ ភ្ជាប់ទំនាក់ទំនង កាន់តែជិតសិ្នទ្ធ ជាមួយនឹងបទពិសោធន៍សេវាទូរស័ព្ទ និងអីុនធឺណិតល្អផ្ដាច់គេ។ដូចនេះ ក្នុងនាមជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ យ៉ាងឆាប់រហ័សនៅអាស៊ី កម្ពុជាត្រូវដើរឲ្យទាន់យុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីទំនាក់ទំនងតាមប្រព័ន្ធអីុនធឺណិត សម្រាប់ប្រជាជនទាំងអស់ ដែលសែលកាត បានសហការជាមួយនឹងក្រុមហ៊ុន Nokia ដើម្បីបំពាក់សេវាអីុនធឺណិត Super 4G ចំនួន១៥០០កន្លែងបន្ថែមទៀត ដើម្បីពង្រីកសេវាគ្របដណ្ដប់ គ្រប់បណ្ដាខេត្ដក្រុង សំខាន់ៗទូទាំងប្រទេសកម្ពុជា»។
លោកHarald Preiss ប្រធានក្រុមហ៊ុន Nokia នៅតំបន់អាស៊ីខាងកើត បានថ្លែងថា «យើងពិតជារីករាយយ៉ាងខ្លាំង ក្នុងកិច្ចសហប្រតិបត្ដិការយ៉ាងជិតសិ្នទ ជាមួយសែលកាត ក្នុងការពង្រីកសេវាអីុនធឺណិត Super 4G ក្នុងឱកាសខួបលើកទី២០ឆ្នាំរបស់សែលកាត ដែលនេះជាការដំឡើងបណ្ដាញ 4G LTE ដំបូងគេបំផុតរបស់ Nokiaនៅកម្ពុជា ដែលធ្វើឲ្យសេវាអីុនធឺណិត របស់សែលកាត កាន់តែគ្របដណ្ដប់ធំទូលាយ និងខ្លាំងជាងមុន»។
លោកបន្ដថា គម្រោងនេះ នឹងផ្ដល់បទពិសោធន៍ប្រើប្រាស់សេវាអីុនធឺណិត កាន់តែប្រសើរជាងមុន តាមរយៈពង្រីកបណ្ដាញអីុនធឺណិតទៅគ្រប់ទីកន្លែង រួមទាំងតំបន់ដាច់ស្រយាល ដែលជួយឲ្យកម្ពុជា អាចប្រើប្រាសអីុនធឺណិត កាន់តែស្រួល។
គួររម្លឹកថា ការប្រកាសនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ក្នុងឱកាសអបអរខួប២០ឆ្នាំរបស់សែលកាត ដែលបានដំណើរការនៅកម្ពុជា ក្នុងនាមក្រុមហ៊ុនខេមជីអេសអឹម តាំងពីឆ្នាំ១៩៩៧ ។ ក្នុងរយៈពេល២០ឆ្នាំមកនេះ ជាមួយនឹងសមិទ្ធផល និងភាពរីកចម្រើនរបស់កម្ពុជា សែលកាត តែងតែនៅជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្រ និងលើកកម្ពស់ អាជីកម្ម និងជីវភាព របស់ពួកគេ ដោយផ្ដល់នូវការអភិវឌ្ឍនៃបច្ចេកវិទ្យាទំនើបថ្មីៗនេះ៕