(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងទៀតហើយ ឈ្មោះថា AIDABELLA បានដឹកភ្ញៀវទេសចរជិត ២ពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ នាវាទេសចរណ៍មួយនេះ នឹងចាកចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅប្រទេសថៃ នៅម៉ោង ៦ល្ងាចថ្ងៃដដែលនេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣សប្តាហ៍ខែមករា ឆ្នាំ២០១៧នេះ មាននាវាទេសចរណ៍ខ្នាតយក្សសរុប ៨គ្រឿងហើយ បានចូលមកចតនៅក្នុងខេត្តព្រះសីហនុ ដោយបាននាំជាមួយភ្ញៀវទេសចរសរុបជាង ១ម៉ឺននាក់។ ជាការកត់សម្គាល់នាវាខ្នាតយក្សទាំងនេះ គឺបានធ្វើដំណើរពីប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ឬពីប្រទេសវៀតណាម ទៅកាន់ប្រទេសថៃវិញ ហើយការចូលមកសំចតនៅក្នុងខេត្តព្រះសីហនុនេះ គឺមានរយៈពេលខ្លីត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក៏ចាកចេញទៅវិញ៕