(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រខ្លាំង ពីមហាជនក្នុងកម្មវិធី «វីតាល់ដើម្បីសុវត្ថិភាពទាំងអស់គ្នា» បានធ្វើឡើងម្តងទៀត សម្រាប់ឆ្នាំថ្មី២០១៧ ។ ជាមួយនឹងរូបរាងថ្មី ប៉ុន្តែរក្សានូវគោលបំណងដដែល ក្នុងការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើចរាចណ៍តាមដងផ្លូវ ក្រុមការងារវីតាល់ បានធ្វើដំណើរតាមដងវិថីនៃផ្លូវប្រសព្វភ្លើងស្តុបធំក្នុងរាជធានី ដើម្បីចែកចាយទឹកវីតាល់ ពាក់ពួកសុវត្ថិភាពតូច គួរឲ្យស្រឡាញ់ដោយមានការចូលរួមពីក្រុមយុវជនស្មគ្រ័ចិត្តប្រមាណជា ១០នាក់ផងដែរ។
លោក ជុនហៀង ថាវសិទ្ធ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន អិនវីស៊ីខបភើរេសិន វីតាល់ ដែលជាអ្នកបង្កើត និងដឹកនាំកម្មវិធីនេះបានថ្លែងថា ដោយយើងមើលឃើញថាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាចម្បង ក្នុងសង្គមខ្មែរយើង។ ចំណេះដឹងផ្នែកច្បាប់ចរាចរណ៍ និងការគោរពច្បាប់ចរាចរណ៍នៅតែមានកម្រិតនៅឡើយ ដូច្នេះហើយទើបវីតាល់ដែលឈាមមុខគេក្នុងការងារសង្គម បានឆ្លៀតឱកាស ដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទៅ ឲ្យយកចិត្តទុកដាក់ទៅលើសុវត្ថិភាពលើការបើកបររបស់ខ្លួន ក្នុងគោលបំណងរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែតិចទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសុវត្ថិភាពខ្លួនឯង មិត្តភក្តិយើង ញាតិមិត្តយើង ក៏ដូចជាជនរួមជាតិយើងទាំងមូល។ ដូច្នេះហើយ វីតាល់សូមធ្វើការអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ សូមចូលរួមជាមួយវីតាល់ គោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ជាពិសេសក្នុងកំឡុងថ្លៃបុណ្យទានម្តងៗ ដែលយើងតែងតែសង្កេតឃើញថា ចំនួននៃគ្រោះថ្នាក់ចរាចរតែងតើមានការកើនឡើងជាងថ្ងៃធម្មតា។
កម្មវិធី «អ្នកដើម្បីសុវត្ថិភាពទាំងអស់គ្នា» ឆ្នាំ២០១៧នេះ មានគម្រោងប្រារព្ធឡើង មិនត្រឹមតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ក៏មាននៅតាមបណ្តាខេត្តធំៗផងដែរ ដូចជាកំពង់ចាម សៀមរាប បាត់ដំបង និងខេត្ត ព្រះសីហនុ។
កម្មវិធីនេះបានទទួលការគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសសាធារណជនដែលធ្វើដំណើរតាមដងផ្លូវ ពួកគាត់ស្រឡាញ់ការច្នៃម៉ូតរបស់ដបវីតាល់ ដែលតែងតែមានគំនិតច្នៃប្រឌិតខ្ពស់។ កញ្ញាម្នាក់ ដែលជានិស្សិត រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានទទួលដបវីតាល់ ជូនពរអ្នកការពារ បាននិយាយថា ដបនេះស្អាតណាស់ លោកមិនដាច់ចិត្តញ៉ាំទេ ព្រោះវាមានន័យណាស់សម្រាប់លោក និងអ្នកធ្វើចរាចរដទៃទៀត ដូច្នេះលោកនឹងថែរក្សាទុកឲ្យបានល្អដើម្បីជាអនុស្សាវរីយ៍។
ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណងលើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៍នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ ផ្អែកលើកញ្ចប់ថវិការ ២៥៛ វីតាល់ ប្តេជ្ញាថានឹងបន្តចូលរួមបន្ថែមទៀតរាល់សកម្មភាពល្អៗ ក្នុងសង្គមដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់។ ដូច្នេះហើយគ្រាន់តែជាវទឹកវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕