(ភ្នំពេញ)៖ ស្រាបៀរ លីអូ បានប្រគល់រង្វាន់ធំ រថយន្ត Mazda pick-up ដល់អតិថិជនដែលឈ្នះ ក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត វគ្គផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី២០មករា ក្នុងកម្មវិធីប្រគំតន្ត្រីស្រាបៀរ លីអូ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់។
លោក នេត វិច្ចិកា ដែលជាអតិថិជនមានសំណាងបំផុត នៅខេត្តស្វាយរៀង បានឲ្យដឹងថា «ខ្ញុំសប្បាយចិត្ដណាស់បានឈ្នះនូវរង្វាន់រថយន្ត Mazda pick-upនេះ ដោយគ្រាន់តែគាស់ភ្លាម លោកអើយមើលក្រោមកំ៉ប៉ុង ឃើញរង្វាន់ Mazda pickup ភ្លាមអារម្មណ៍ដូចហោះហើរ និឹកស្មានមិនដល់ ខ្ញុំស្រែកហ៊ោស្ទើរ ភ្លាត់សំឡេងថា ឈ្នះឡានៗ ដំបូងខ្ញុំគិតថាអាចឈ្នះត្រឹមតែ ម៉ូតូ ឬទូរទស្សន៍ ក៏អស់ចិត្តដែរ តែនេះគឺរង្វាន់ធំតែម្តង។ ខ្ញុំជឿថា ស្រាបៀរ លីអូ ពិតជាចែករង្វាន់ពិតប្រាកដមែន ពិតជាឡូយណាស់»។
លោកបន្ដថា ថ្ងៃនេះ លោកសូមអរគុណដល់ស្រាបៀរលីអូ ដែលបានផ្ដល់រង្វាន់ធំពិតៗ ដែលធ្វើឲ្យខ្លួនលោកស្ទើរតែស្មានមិនដល់សោះ ដោយគ្រាន់តែពិសាស្រាបៀរលីអូ ក្នុងពិធីជប់លៀងជាមួយមិត្តភក្តិសោះនៅគេហដ្ឋាន តែបែរជាឈ្នះរង្វាន់ធំយ៉ាងនេះ ហើយបានមកទទួលសោរថយន្ត Mazda pick-up ស៊េរីថ្មី ពីលោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារក្រុមហ៊ុនស្រាបៀរ លីអូថែមទៀតផង។
នៅក្នុងពិធីចែករង្វាន់នេះ អ្នកឈ្នះរង្វាន់ម៉ូតូជាច្រើនគ្រឿងក៏អញ្ជើញមកបើករង្វាន់ផងដែរ ហើយកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ គឺជាផ្នែកមួយនៃយុទ្ធនាការប្រចាំឆ្នាំ ដើម្បីជាកិច្ចតបស្នងដល់អតិថិជនរបស់ខ្លួន សម្រាប់ការគាំទ្ររបស់ពួកគាត់។
លោក ព្រាប សុវណ្ណ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនស្រាបៀរ លីអូ បានឲ្យដឹងថា កម្មវិធីនៅឆ្នាំនេះ ទទួលបាននូវភាពជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់ ជាងកម្មវិធីកាលពីឆ្នាំមុនៗ ហើយខ្ញុំសូមថ្លែងអំណរគុណ ដល់ការគាំទ្រ ដ៏មានតម្លៃរបស់អតិថិជន ដែលបានធ្វើឲ្យកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ឆ្នាំ២០១៦ បញ្ចប់ទៅដោយជោគជ័យ។ សម្រាប់កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត រដូវកាលថ្មី ឆ្នាំ២០១៧ ស្រាបៀរ លីអូ នឹងបន្តចែករង្វាន់រថយន្ត Mazda CX5 ស៊េរីថ្មី ជាច្រើនគ្រឿងបន្តទៀត ដូច្នេះ ភាពភ្ញាក់ផ្អើលអាចកើតមានឡើង គ្រប់ពេលសម្រាប់អតិថិជនស្រាបៀរ លីអូ»។
សម្រាប់កម្មវិធី គាស់ភ្លាម ឈ្នះភ្លែត រដូវកាលថ្មី ឆ្នាំ២០១៧នេះ អតិថិជនស្រាបៀរ លីអូ នៅទូទាំងប្រទេស នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន ដោយអតិថិជន គ្រាន់តែគាស់ ក្រវិលកំប៉ុង ស្រាបៀរលីអូ ដើម្បីមានឱកាសឈ្នះ រង្វាន់រថយន្ត Mazda CX5 ម៉ូតូ Honda Dream និងរង្វាន់ជាច្រើនទៀត៕