(ព្រះសីហនុ)៖ ទូរស័ព្ទដៃទំនើប និងគ្រឿងអេទ្បិចត្រូនិកជាច្រើនមុខទៀតចំនួន១៣កេស ត្រូវបានកម្លាំងគយសហការជាមួយ អាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបង្ក្រាបបាន ចំណុចក្នុងផែគមនាគមន៍ ឬផែឡើងទំនិញទំនប់រលក នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
ប្រភពព័ត៌មានពីមន្ត្រីគយបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះថា បន្ទាប់ពីបង្ក្រាបបានសមត្ថកិច្ចចម្រុះ បានឆែកឃើញទំនិញដូចខាងក្រោម៖
* IPhone7 Plus (128GB) ពណ៌ខ្មៅចំនួន១០០គ្រឿង
* IPhone 6Plus (16GB) ចំនួន៨០គ្រឿង
* IPone 6 (16GB) ចំនួន១០គ្រឿង
* ទូរសព្ទ័ថ្មីម៉ាក Huawei Mate9 ចំនួន២២គ្រឿង
* ទូរសព័្ទថ្មីម៉ាក Sony Xperia ចំនួន៥០គ្រឿង
* Laptop Yoga book with Windows ម៉ាក Lenovo ចំនួន១៥គ្រឿង
* Iwatch Series1 ចំនួន៦០រាយ
* Iwatch Series 2 ចំនួន៥៣រាយ
* Wireless Speaher Enceinte SasnsFil ចំនួន៥ប្រអប់ ១០រាយ (១ប្រអប់២រាយ)
* កាសស្តាប់ត្រចៀក Samsung Gear Iconx ចំនួន១០រាយ
* កាសស្តាប់ត្រចៀក Beats Solo3 wireless ចំនួន១០រាយ
* ស្រោមទូរសព្ទ័ម៉ាក Samsung Galaxy S7 Edge ចំនួន២១ប្រអប់ (១ប្រអប់ស្មើ១០រាយ) សុមរប២១០រាយ
* កាបូបដាក់ Computer (Yoga book sleeve) ចំនួន១២រាយ។
មន្ត្រីដដែលបានឲ្យដឹងថា ទំនិញគេចពន្ធទាំងអស់ត្រូវបានបញ្ជូនទៅសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ដោយរង់ចាំម្ចាស់មកបង់ជូនរដ្ឋ៕