Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហឹុម ឆែម អញ្ជើញចូលរួមប្រជុំ​​ ប្រឡងយក​វិញ្ញាប័នបត្រ​ពុទ្ធិក​បឋម​ភូមិ​សិក្សា ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ រយ​:​ពេល៣ថ្ងៃ

20-01-2017 22:00

(ភ្នំពេញ)៖ នៅទីស្តីការក្រសួង អគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ នាថ្ងៃទី២០ខែមករា ឆ្នាំ២០១៧នេះ លោក ហឹុម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញចូលរួមជាអធិបតី រួមជាមួយសម្តេចព្រះវនរ័ត្ន ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាអគារ​ធិការរងពុទ្ធិកសិក្សា សម្តេច ព្រះរាជាគណៈ ក្នុងកម្មវិធីប្រជុំ ប្រឡងយកវិញ្ញាប័នបត្រ​ពុទ្ធិកបឋមភូមិ​សិក្សា ក្នុងឆ្នាំសិក្សា ២០១៦-២០១៧។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ​បានបញ្ជាក់ថា ការប្រឡងដែលនឹងប្រព្រឹត្ត​ទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០១៧ ដែលមាន១៤ មណ្ឌល និងមានបេក្ខសមណៈ-បេក្ខជនប្រឡងចំនួន ៤,២៩៤ អង្គ/នាក់ ទូទាំងប្រទេស៕