(ព្រះសីហុន)៖ កម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ បានឆ្មក់ចាប់ទូរស័ព្ទ iPhone គេចពន្ធខុសច្បាប់ ចំនួន១៣កេស នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចក្នុងផែគមនាគមន៍ ហៅផែឡើងទំនិញទំនប់រលក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅលើទូកដឹកទំនិញ ដឹកចូលមកពីប្រទេសថៃ។
ប្រតិបត្តិការនេះ កំលាំងមន្ទីរយុត្តិធម៌ អាវុធហត្ថខេត្តចំនួន០៣នាក់ និងកំលាំងអាវុធហត្ថ ស្នាក់ការទំនប់រលកចំនួន០៦នាក់ ដឹកនាំវរសេនីយ៍ឯក សេង ផុក មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត សហការជាមួយគយចល័ត ដឹកនាំដោយលោក កែវ អង្កាម និងគយស្នាក់ការទំនប់រលក ដឹកនាំដោយលោក ឡឹក សុភាព។
យ៉ាងណាក៏ដោយទាំង សមត្ថកិច្ច និងមន្ត្រីគយ មិនទាន់បញ្ជាក់លម្អិត ពាក់ព័ន្ធករណីនាំចូលទូរស័ព្ទ ទំនើបគេចពន្ធទាំងនេះ ជារបស់នរណានោះទេ៕