(កំពង់ស្ពឺ)៖ កម្លាំងអាវុធហត្ថស្រុកសំរោងទង ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើការបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដោយចែកជា៣ដំណាក់កាល និង៣គោលដៅក្នុងភូមិសាស្ត្រ ស្រុកសំរោងទង។
មន្រ្តីអាវុធធហត្ថ បានឲ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវ៤៤ ក្នុងភូមិបៀតសូត ឃុំខ្ទុំក្រាំង ស្រុកសំរោងទង កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនឈ្មោះ ខំ វុទ្ធី អាយុ២៥ឆ្នាំ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ដកហូតថ្នាំញៀន២កញ្ចប់តូច។
លុះដល់ម៉ោង ១៥និង១២នាទីថ្ងៃដដែល នៅផ្លូវជាតិលេខ៤ ស្ថិតភូមិចំបក់ ឃុំវល្លិ ស្រុកសំរោងទង កម្លាំងកងរាជអាវុធហត្ថស្រុក បានឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាចែកចាយគ្រឿងញៀនឈ្មោះ ឃូ ប៉ាវអាន អាយុ២៨ឆ្នាំ រស់នៅភូមិត្រាចជ្រុំ សង្កាត់សុព័រទេព ក្រុងច្បាមន
បានដកហូតបានថ្នាំញៀន១កញ្ចប់ធំ រួមទាំងម៉ូតូគុបជ្រុង១គ្រឿង។
លុះនៅម៉ោង១៦និង២០នាទី ថ្ងៃដដែលនេះ កម្លាំងអាវុធហត្ថ បានបន្តចុះបង្ក្រាបបន្តនៅផ្លូវជាតិលេខ៤ ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ដោយឃាត់ខ្លួន ជនសង្ស័យជាមុខសញ្ញា និងចែកចាយគ្រឿងញៀនឈ្មោះធី ចាន្ថា អាយុ៣៥ឆ្នាំ រស់នៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បាមនដោយកម្លាំង បានដកហូត បានថ្នាំញៀ០៤កញ្ចប់ធំ និងថ្នាំ៦កញ្ចប់ រួមទាំងថ្នាំ០៧កញ្ចប់ និងម៉ូតូ១គ្រឿងបន្ថែមទៀត។
ជនសង្ស័យទាំងអស់ រួមនិងវត្ថុតាងបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនីតិវិធីតាមច្បាប់៕